ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង រៀបចំពិធីក្រុងពាលី និងសុំបួងសួងសុំសេចក្ដីសុខចម្រើនក្នុងពិធីប្រណាំងទូក បណ្ដែកប្រទិត និងតាំងពិព័រណ៍សមិទ្ធិផលរដ្ធបាលខេត្ត

(ព្រៃវែង) :នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តនិងលោកជំទាវ ជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានជាអធិបតី ក្នុងពិធីក្រុងពាលី នៅខាងមុខសាលាខេត្តព្រៃវែង និងបានបន្តអុជធូបបួងសួងនៅទីតាំងតម្កល់ទូក “ង” កម្ពោជិកបុត្តាខេមរាតរី ទូក ង វែងជាងគេលើពិភពលោក រួចក៏បានបន្តចេញទៅទួលបារាយណ៍អណ្តែតដើម្បីសុំនូវសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាចំណុះទូកទាំងអស់ ក្នុងពិធីប្រណាំងទូក “ង” ការប្រគុំតន្ត្រី និងតាំងពិពណ៌ តាមបែបប្រពៃណីសាសនា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥-១៦ ខែតុលា ខាងមុខនេះ។

ជាថ្មីម្តងទៀត សូម អញ្ជើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងទីជិត ទីឆ្ងាយ ចូលរួមទស្សនាកម្សាន្តការប្រណាំងទូក “ង” ការប្រគុំតន្ត្រី និងទិញទំនិញតាមស្តង់តាំងពិពរណ៌នៅក្នុង ពិធីបុណ្យប្រណាំងទូកខេត្តព្រៃវែង ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។