ព័ត៌មានជាតិ

អភិបាលរងខេត្ត ដឹកនាំមន្ដ្រីពាក់ព័ន្ធចុះត្រួតពិនិត្យគម្រោងជួសជុលផ្លូវកៅស៊ូប្រភេទ(AC)ចំនួន០៣ខ្សែ ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការលទ្ធកម្ម មន្ត្រីបច្ចេកទេស និងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចុះត្រួតពិនិត្យ
-គម្រោងជួសជុលផ្លូវកៅស៊ូប្រភេទ AC ចំនួន០៣ខ្សែ ក្នុងក្រុងកំពង់ចាម។

-ត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពគម្រោងជួសជុល និងពង្រីកផ្លូវក្រាលកៅស៊ូប្រភេទ DBST ប្រវែង ២.៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលក្រួសក្រហម១ម៉ែត្រសងខាងផ្លូវ ចាប់ពីផ្សារបែកអន្លូង រហូតដល់ភូមិ ទី១៣ ស្ថិតនៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់
-ការងារសាងសង់សាលាឃុំ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។