ព័ត៌មានជាតិ

លិចទូកដរដែលផ្ទុកមនុស្ស ១៥នាក់ ស្លាប់នឹងរកឃើញសព ៤នាក់ ជួយសង្គ្រោះបាន៦នាក់ បាត់ខ្លួន៥នាក់ នៅស្រុកលើកដែក !

ខេត្តកណ្តាល៖ យោងតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ទោ ឈឿ សុចិត្តនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះបានអោយដឹងថា៖ នៅលើទូកដែលលិចទូកនោះមានចំនួន១៥នាក់ ជួយសង្គ្រោះបាន៦នាក់ រកឃើញសព៤នាក់ នៅមិនទាន់រកឃើញ៥នាក់ទៀត ។

ឧប្បត្តិហេតុ លិចទូកដរទទឹងនេះ បានកើតឡើងកាលពីវេលាម៉ោង ១៩ និង០០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ក្រោយកើតហេតុសមត្ថកិច្ចជួយសង្គ្រោះ បានចំនួន ០៦ នាក់ ស្រី០១នាក់ និងមានឈ្មោះដូចខាងក្រោម៖

១/ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃនៅ ភូមិ កណ្តាលអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)
២/ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករបើកទូកដរទទឹង មានទីលំនៅសព្វថ្ងៃ ភូមិអំពិទឹកទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (រស់)
៣/ ឈ្មោះ វី ចាន់ប៊ូរ៉ា ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (រស់)
៤/ ឈ្មោះ ផាត ទីណា ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (ស្លាប់)
៥/ ឈ្មោះ ភ័ក្រ ភានុន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)
៦/ ឈ្មោះ រឿន សា ភេទប្រុស អាយុ ១៥ ឆ្នាំ (រស់) អ្នកទាំង៤ ខាងលើមានទីលំនៅសព្វថ្ងៃ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
++ សិស្សសាលាដែលបានបាត់ខ្លួនដែលពុំទាន់រកឃើញ មានចំនួន ០៩ នាក់ស្រី ០៣ នាក់ និងមានឈ្មោះដូចខាងក្រោម:
១/ ឈ្មោះ ឧត្តម មុនី ភេទប្រុស អាយុ ១៣ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
២/ ឈ្មោះ មាស សុវណ្ណារ៉ា ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៣/ ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រីអាយុ ១៣ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៤/ ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៥/ ឈ្មោះ ភារម្យ ដាវីន ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៦/ ឈ្មោះ សុន សុផាត ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៧/ ឈ្មោះ បិនដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស(បាត់ខ្លួន)
៨/ ឈ្មោះ រី សុលីន ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន)
៩/ ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (បាត់ខ្លួន) ។
អ្នកទាំង០៩នាក់ខាងលើ មានទីលំនៅសព្វថ្ងៃ ភូមិ កោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។