ព័ត៌មានជាតិ

រយៈពេល៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២២គ្រឿង !

(ភ្នំពេញ) ៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោម ផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២២គ្រឿង ក្នុងនោះចង្កូតឆ្វេង ១៩គ្រឿង និងចង្កូតស្តាំ៣គ្រឿង។

រថយន្តទាំង២២គ្រឿងនោះរួមមាន៖

១៖ រថយន្តម៉ាក Toyota Hilux Vigo ពណ៌ទឹកប្រាក់ ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០១៤ ទំហំស៊ីឡាំង 3000 CC
២៖ រថយន្តម៉ាក LEXUS 400H ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០០៦ ទំហំស៊ីឡាំង 3300 CC
៣៖ រថយន្តម៉ាក LEXUS NX200t ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០១៦ ទំហំស៊ីឡាំង 2000 CC
៤៖ រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០១២ ទំហំស៊ីឡាំង 3500 CC
៥៖ រថយន្តម៉ាក LEXUS RX 400H ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល២០០៨ ទំហំស៊ីឡាំង 3300 CC
៦៖ រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ប្រផះ ឆ្នាំផលិត២០០៨
៧៖ រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត២០០៨
៨៖ រថយន្តម៉ាក LEXUS RX400H ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ឆ្នាំផលិត២០០៨
៩៖ រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត២០០៥
១០៖ រថយន្តម៉ាក LEXUS RX350 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំផលិត២០០៧
១១៖ រថយន្តម៉ាក LEXUS RX330 ប្រភេទទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត២០០៤
១២៖ រថយន្តម៉ាក TOYOTA PRIUS ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ក្រហម ឆ្នាំផលិត២០១០
១៣៖ រថយន្តម៉ាក TOYOTA PRIUS ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំផលិត២០១០
១៤៖ រថយន្តម៉ាក TOYOTA CAMRY ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត២០០៨
១៥៖ រថយន្តម៉ាក LEXUS GS300 ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ស ឆ្នាំផលិត២០០៦
១៦៖ រថយន្តម៉ាក TOYOTA CAMRY ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំផលិត២០១៤
១៧៖ រថយន្តម៉ាក TOYOTA CAMRY ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត២០០៧
១៨៖ រថយន្តម៉ាក LEXUS RX330 ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត២០០៦
១៩៖ រថយន្តម៉ាក LEXUS RX350 ប្រភេទ ទេសចរណ៍ ចង្កូតឆ្វេង ពណ៌ ស ឆ្នាំផលិត២០០៧
២០៖ រថយន្តម៉ាក MAZDA 2 ប្រភេទ ទេសចរណ៍ ចង្កូតស្តាំ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៨
២១៖ រថយន្តម៉ាក MG 5 ប្រភេទ ទេសចរណ៍ ចង្កូតស្តាំ ពណ៌ ខ្មៅ ឆ្នាំផលិត២០១៨
២២៖ រថយន្តម៉ាក TOYOTA YARIS ប្រភេទ ទេសចរណ៍ ចង្កូតស្តាំ ពណ៌ខ្មៅ ឆ្នាំផលិត២០១៧។

សូមបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹង សម្រេចពន្យារពេលបង់ពន្ធ និងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលបានចុះបញ្ជីរួចរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាសង្ឃឹមថា ម្ចាស់រថយន្តគ្មាន ពន្ធមានស្រាប់ក្នុងប្រទេសទាំងអស់ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។