ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវចំណុះទូក និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូក ង ចំនួន៤១ទូក មកពីបណ្តាស្រុកនានា ក្នុងខេត្ត

(ព្រៃវែង) :នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានជាអធិបតី អញ្ជើញជួបសំណេះសំណាលលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ អាវចំណុះទូក និងថវិកា ផ្តល់ជូនដល់ក្រុមកីឡាករចំណុះទូក ង ចំនួន៤១ទូក មកពីបណ្តាស្រុកនានា ក្នុងខេត្តព្រៃវែងនៅបរិវេណសាលាខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត សូមសំណូមពរដល់កីឡាករ ចំណុះទូកទាំងអស់ សូមយកចិត្តទុកដាក់គោរពតាមបទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការបច្ចេកទេស ក្នុងន័យប្រគួត ដើម្បីចូលរួមចំណែកធ្វើឲ្យពិធីប្រណាំងទូករបស់យើងទទួលបានជោគជ័យ ភាពថ្លៃថ្នូរ និងថែរក្សាបាននូវប្រពៃណីដ៏ល្អផូផង់របស់ជាតិយើង ព្រមទាំងសូមថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុន អាជីវករ និងសប្បុរសជនទាំងអស់ ដែលបានសហការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ និងថវិកាដល់រដ្ឋបាលខេត្តព្រៃវែង ក្នុងការយកចិត្តទុកដាក់លើការរៀបចំប្រណាំងទូក ង ខេត្តព្រៃវែងនាពេលនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។