ព័ត៌មានជាតិ

កម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀងបង្ក្រាបរថយន្តដឹកឈើសុក្រមបាន1គ្រឿងទៀត ហើយ បន្ទាប់ពីខែមុនបង្ក្រាបបាន០៣គ្រឿង

(ព្រះវិហារ) ៖ រថយន្តម៉ាក្សសុីណាព៍ណសអត់ស្លាកលេខ១គ្រឿង ដឹកឈើប្រភេទសុក្រមពេញណែនបម្រុងលោតឆ័ត្រទៅខេត្តកំពង់ធំត្រូវបានកម្លាំងផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយ លោកស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរវៀង ធ្វើការបង្ក្រាបបាន ដែ
លគេដាក់ការសង្សយ័ថា ជាក្រុមឈ្មួញមុខដរដែលៗ

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៧នឹង១១នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នៅលើដងផ្លូវជាតិលេខ 95 ចំនុចភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។

លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានអោយដឹងថា មុខសញ្ញារថយន្តដឹកបទល្មើសនេះក្រុមលោកតាមប្រមាញ់យូហើយ ហើយថ្ងៃនេះក៏ប្រទះឃើញនៅឃុំ រួសរាន់ កម្លាំងក៏តាមប្រដេញបង្រ្កាប តាំងពីម៉ោង៤រសៀល ទើបឃាត់បាននៅពេលវេលា ចំណុចខាលើ ករណីនេះលោកបានប្រាប់ថា ពេលកំពង់បង្ក្រាប ក្រុមឈ្មួញចង់ធ្វើសកម្មភាពតដៃជាមួយសមត្ថកិច្ច ពួកបទល្មើសបានទាញយកពូថៅបម្រុងប្រើអំពើហិង្សារលើក្រុមលោកប៉ុន្តែដោយសារកម្លាំងលោកមានច្រើនទើបពួកគេមិនហ៊ាន និងរត់បាត់ស្រមោល

លោកបន្តអោយដឹងថា ចំពោះចំនួនឈើមិនទាន់ដឹងប៉ុន្មាននោះទេ ព្រោះលោកកំពុងអូសរថយន្តទៅស្នាក់ការដើម្បីបន្តនិតិវិធី ៕

ដោយលោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។