ព័ត៌មានជាតិ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនមុខសញ្ញាជន​សង័្សយ០២​នាក់ ករណីឆក់យកទូរស័ព្ទតាម​ដងផ្លូវ !

(បាត់ដំបង) :យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃ​ សុក្រទី១៤ ខែតុលា ឆ្នាំ២០​២២ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តម​​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ រួមនឹងយោបល់លោ​កវរ​សេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការ​ងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អធិការនគរបាលក្រុងបាត់ដំបង​ បាន​ដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួ​ន​ជនសង័្ស​យចំនួន០២នាក់ មកកាន់អធិ​ការដ្ឋាន ដើម្បីធ្វើការ​សាកសួរក្នុងករ​ណី (ឆក់យកទូរស័ព្ទ) របស់ប្រជាពល​រដ្ឋនោះគឺ៖

១-ឈ្មោះ ហុង សង្ហា ហៅ ម៉ាប់ ភេទប្រុ​ស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯក​ភ្នំ ខេត្តបាត់ដំបង ។
២-ឈ្មោះ លឿន ចន្ធី ហៅ ធី ភេទប្រុ​ស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

សម្ភារ:ដកហូតបាន៖ -ម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1J-2321 មានលេខតួនិងលេខម៉ាស៊ីន 9238811ចំនួន០១គ្រឿង (ជាមធ្យោបាយជិះធ្វើសកម្មភាព) ។ -មួកសុវត្ថិភាព ពណ៌ខ្មៅ ចំនួន០១ ។ -ទូរស័ព្ទដៃម៉ាកណូគាអិនចុចពិលពណ៌ ទឹកសមុទ្រចំនួន០១គ្រឿង ។ -ទូរស័ព្ទដៃម៉ាកខេមហ្វូនពណ៌ខ្មៅ ចំនួន ០១គ្រឿង ។
-កូនសោម៉ូតូចំនួន០១ ។ -ទូរស័ព្ទដៃម៉ាកអូប៊ូ ពណ៌ទឹកប្រាក់ ស្រោមពណ៌ខ្មៅ ចំនួន០១គ្រឿង (ជារបស់ជនរងគ្រោះ) ។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ២​០២២វេលាម៉ោង០៦ និង ៣០នាទី នៅចំណុចក្រុមទី០៤ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួច​ដោយមានស្ថានទម្ងន់ទោស (ឆក់ទូរ​ស័ព្ទ) មួយបានកើតឡើង​ ដែលករ​ណីនេះបង្កដោយជនសង័្សយចំ​នួន​០២នាក់ ជិះម៉ូតូមួយគ្រឿងធ្វើសកម្ម​ភាពឆក់យកទូរស័ព្ទ របស់ជនរងគ្រោះឈ្មោះវណ្ណ ផល្លី ភេទប្រុស អាយុ ៤៨​ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់​ដំបង ខេត្តបាត់​ដំបង​ ដែលទូរស័ព្ទម៉ាកអូប៊ូពណ៌ទឹក​ប្រាក់ ស្រោមពណ៌ខ្មៅចំនួន០​១​គ្រឿង​ ។

ក្រោយកើតហេតុជនរងគ្រោះ បានផ្តល់ព័ត៌មានមកសមត្ថកិច្ច​នគរបាល​ ហើយឆ្លងតាមរយ:ការ​ស្រាវជ្រាវកំណត់មុខសញ្ញាបានសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយ​សារភាពថា បានប្រព្រឹត្តសកម្មភាពដូចខាងលើប្រាកដ​មែន​ ហើយពេលនេះនគរបាលក្រុងកំពុងរៀបចំកសាងសំ​ណុំរឿង បញ្ជូនមកការិយាល័យជំនាញ​ អនុវត្តបន្តតាមនីតិវិធី​ច្បាប់ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។