ព័ត៌មានជាតិ

កម្លាំងជំនាញនគរបាលខេត្ត ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់)

(កំពង់ចាម)  កាលពីថ្ងៃទី១៥ ខែតុលា ​ ឆ្នាំ២០២២​ វេលាម៉ោង១១ និង០០នាទី បន្ទាប់ពីទទួល​ បានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​ជេីងព្រៃ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុច​ក្រោមដេីមស្វាយ​ ស្ថិតក្នុងភូមិសណ្ដែក​ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម ។

ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់គឺ៖​

​ ១-ឈ្មោះ​ ញិល​ ថេត​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែ​រ នៅភូមិសំពងជ័យ​ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។

​ ២-ឈ្មោះ​ វ៉ន​ វឿន​ ភេទប្រុស​ អាយុ៦១ឆ្នាំ​ ជនជាតិខ្មែ​រ នៅភូមិសណ្ដែក ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។

៣-ឈ្មោះ​ ម៉ុន​ ភ័ណ្ឌ​ ភេទប្រុស​ អាយុ៣៥ឆ្នាំ​ ជនជាតិខ្មែ​រ​ នៅភូមិដូនតោ ឃុំសំពងជ័យ​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ ។

ដកហូតវត្ថុតាងរួមមាន ÷

​ ១-​ប្រាក់រៀល​ចំនួន ៩៨,០០០រៀល​ (ប្រាំបួនម៉ឺនប្រាំបីពាន់រៀល)

២-ទូរស័ព្ទដៃចំនួន០២គ្រឿង

៣-ស្កុតរំខ្នាយមាន់ចំនួន០៦គូ

៤-ម៉ូតូចំនួន០១គ្រឿង(ប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសំពងជ័យរក្សាទុក)

បច្ចុប្បន្ន​ជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ​តាម​បញ្ជាលោក​ សុធា​ ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញារង​ នៃអយ្យការអម​សា​លា​ដំបូង​ខេត្ត​កំពង់ចាម​ ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។