ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ដឹកនាំប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នៅខេត្តព្រះសីហនុ

(ព្រះសីហនុ) :ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង នៅខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅសាលាខេត្តព្រះសីហនុ ។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អស់លោកអភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន ៣៨ប្រភេទកីឡា ៣៥៦វិញ្ញាសា និងប្រតិភូចូលរួមពីរាជធានី ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួន ៥ ០៤៩នាក់ (ក្នុងនោះប្រតិភូ គ្រូបង្វឹក ៨១៨នាក់ និងកីឡាករ កីឡាការិនី ៤ ២៣១នាក់)៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សាន់ ផានិត

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។