ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ និងលោកឧកញ៉ា ង៉ូវ សៀមឈុន បរិច្ចាគថវិកា ២ម៉ឺនដុល្លារ ជូន​រាជរដ្ឋាភិបាលតាមរយៈឯកឧត្តម អភិបាលខេត្ត

(សៀមរាប) ÷ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ថវិកាចំនួន ២ម៉ឺនដុល្លារត្រូវបាន ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រ បានបរិច្ចាគថវិកា១ម៉ឺនដុល្លារ និងលោក ឧកញ៉ា ង៉ូវ សៀមឈុន និងលោកជំទាវ យិន សៀកមុយ ម្ចាស់សណ្ឋាគារអង្គរមីរ៉ាខ ក៏បានបរិច្ចាគថវិកា ១ម៉ឺនដុល្លារ ប្រគល់ជូន​រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ យកមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃតាមរយៈឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប។

ជួសមុខឲ្យក្រុមប្រឹក្សាខេត្ត ប្រជាពលរដ្ឋក្នុងខេត្ត និងក្នុងនាមឯកឧត្តម អភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកឧកញ៉ា ង៉ូវ សៀមឈុន ដែលជានិច្ចកាល ឯកឧត្តម តែងតែចូលរួមរាល់កិច្ចអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តសៀមរាប។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។