ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំគណ:អភិបាលខេត្តប្រចាំខែវិច្ចិកា និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត!

(កណ្ដាល) ÷ព្រឹកថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែវិច្ឆិកា ដេីម្បីត្រួតពិនិត្យ​លទ្ធផលការងារដែលបានអនុវត្តកន្លងមក​ ពិភាក្សា ដោះស្រាយបញ្ហាប្រឈមនានា​ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។

កិច្ចប្រជុំសម្រាប់ខែនេះ សមាសភាពត្រូវបានកាត់បន្ថយ ដើម្បីរក្សាគម្លាតសុវត្ថិភាពបុគ្គល ពាក់ម៉ាស់ ឆ្លងកាត់ម៉ាស៊ីនសម្លាប់មេរោគ វាស់កម្តៅ និងលាងដៃដោយអាល់កុល ឬជែល តាមការណែនាំរបស់ក្រសួងសុខាភិបាលត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។