ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្ស ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត

(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្ស ខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណបក្សខេត្ត ដើម្បីឆ្លងរបាយការណ៍ ការប្រជុំពិភាក្សា និងពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងបក្សនៅតាមគណបក្សមូលដ្ឋាន និងសាខាបក្សមួយចំនួនទៀត ស្របតាមសំណើរបស់សាមីមូលដ្ឋាននីមួយៗ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានគណបក្សខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សខេត្ត។

កិច្ចប្រជុំពេញមួយព្រឹក បានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺ សមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។