ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ អតីតតំបន់ពាក់ស្នែងជាសមរភូមិក្តៅ ឥឡូវប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា សម្តេចមានសេចក្តីសប្បាយរីករាយជាអនេក​ ដែលបានមកជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅតំបន់ពាក់ស្នែង នេះជាលើកដំបូងដែលកាលពីមុនតំបន់ពាក់ស្នែងនេះគឺជាតំបន់ប្រយុទ្ធមួយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋាន ចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបន្តថា នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានអនុវត្តហើយ ពេលនោះមានជនជាតិអូស្រ្តាលីម្នាក់ត្រូវបានខ្មែរក្រហមចាប់ខ្លួន នៅតំបន់ពាក់ស្នែងនេះ រួចយកទៅសម្លាប់នៅតំបន់អន្លងវែង នោះជាពេលដែលសង្គ្រាមមិនទាន់បានបញ្ចប់ នៅឆ្នាំ១៩៩៨ ប៉ុន្តែឥឡូវនេះ តំបន់ពាក់ស្នែងបានក្លាយទៅជាតំបន់អភិវឌ្ឍថ្មីមួយដែលរៀបចំសម្រាប់បងប្អូនប្រជាពលរដ្ឋបានរស់នៅច្រើន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។