ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

មន្ត្រីប៉ូ​លិស​ថៃ​ម្នាក់​ត្រូវ​ប្រពន្ធ​ទី៤​ បា​ញ់​ប្រហារ​អោយរងរបួសធ្ងន់ នៅកន្លែងធ្វើការ ដោយសារតែមានជំលោះក្នុង​គ្រួសារ

ប្រទេសថៃ ៖ យោង​តាម​ប្រភព​សារពត៌មាន Bangkok Postបានអោយដឹងថា ៖ ប៉ូ​លី​ស​ថៃ​ម្នាក់​ដែល​បម្រើ​ការ​នៅ​ប៉ុស្តិ៍ Phra Khanong ក្នុង​ទីក្រុង​បាងកក ត្រូវ​បាន​បា​.​ញ់​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅ​មុខ​កន្លែងធ្វើការ​របស់​គាត់​ដោយ​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ ដែល​ត្រូវ​គេ​ប្រកាស​ថា ​ប្រពន្ធ​ម្នាក់​ក្នុង​ចំណោម​ប្រពន្ធ​ជា​ច្រើន​នាក់​របស់​គាត់​។

ហេតុការណ៍​បា​.​ញ់​ប្រហារ​នេះ​កើតឡើង​កាលពី​ព្រឹក​ឈាន​ចូល​ថ្ងៃ​សៅរ៍ នៅ​ពេល​វរសេនីយ៍ទោ Kasityos Phraekhao បាន​ដើរ​ចេញ​មក​ក្រៅ​ដើម្បី​ជក់បារី​នៅ​ក្រោយ​ទី​សក្ការៈបូជា​របស់​ប៉ុស្តិ៍ប៉ូលីស​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​លឺ​ស្រែក​ឈ្លោះប្រកែក​គ្នា​ខ្លាំង​ៗ មុន​ពេល​ស្ត្រី​ជា​ប្រពន្ធ​ដក​កាំ​ភ្លើ​ង​បា​.​ញ់​គាត់​ត្រូវ​ផ្នែក​ខាងឆ្វេង​នៃ​ដងខ្លួន​។

បន្ទាប់​ពី​ត្រូវ​បាន​បា​.​ញ់​ឱ្យ​រង​របួស​ដោយ​ប្រពន្ធ គាត់​បាន​រត់​ចូល​ខាងក្នុង​ប៉ុស្តិ៍ប៉ូលិស ដោយ​មន្ត្រី​ប្រចាំការ​ម្នាក់​បាន​ជួយ​គាត់ និង​បាន​ធ្វើការ​និយាយ​ជាមួយ​ស្ត្រី​នោះ ដោយ​បញ្ចុះបញ្ចូល​គាត់​ឱ្យ​ចុះចាញ់​។
ស្ត្រី​ជា​ខ្មាន់​កាំ​ភ្លើ​.​ង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្សឃា.ត​លើ​សមត្ថកិច្ច និង​កាន់កាប់​អា​វុ​.​ធ​ក្នុង​ក្រុង​ដោយ​គ្មាន​ការ​អនុញ្ញាតិ​។ ចំណែក​ប៉ូ​លិ​សរងរ​បួស ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និង​ត្រូវ​គេ​រាយការណ៍​ស្ថានភាព​របស់​គាត់​នៅ​នឹងនរ​។
យោង​តាម​ការ​ស៊ើបអង្កេត​បឋម ស្ត្រី​នោះ​ជា​ប្រពន្ធ​ទី ៤​របស់​ប៉ូ​លិ​សរង​គ្រោះ​។ ប្រពន្ធ​ទី ១​របស់​លោក ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ស្លា​ប់​ចោល​គាត់​។
លោក Vajirakorn Wongboon ស្នងការ​នៃ​ប៉ុស្តិ៍ Phra Kanong បាន​និយាយ​ថា ហេតុការណ៍​នោះ​ជា​បញ្ហា​គ្រួសារ ហើយ​វា​មិន​ប៉ះពាល់​ដល់​មុខមាត់​ប៉ូ​លី​ស​នោះ​ទេ​៕ (​យោង​តាម​ប្រភព​៖ Bangkok Post)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។