ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

ដោយសារ អាកាសធាតុ​អាក្រក់យន្តហោះ​១​គ្រឿងដឹកអ្នក​ដំណើរជាង​១៦០នាក់ ​ចុះ​ចត​ខុសផ្លូវ សំណាងល្អមិនមានអ្នករងរបួសឡើយ !

(ហ្វីលីពីន)  ៖ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Korea Airlines បាន​ជួប​គ្រោះថ្នាក់ ខណៈ​ពេល​ព្យាយាម​ចុះ​ចត​ទាំង​អាកាសធាតុ​អាក្រក់ ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ប៉ុន្តែ​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​ឡើយ​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃអាទិត្យ ទី ២៣ តុលា​ ម្សិលមិញ​នេះ នៅ​ពេល​ជើង​យន្តហោះ flight KE631 ដែល​មាន​ដឹក​អ្នកដំណើរ​ចំនួន ១៦២​នាក់ និង​បុគ្គលិក​យន្តហោះ ១១​នាក់ បាន​ចុះ​ចត​ហួស​ផ្លូវ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ Mactan Cebu របស់​ហ្វី​លី​ពី​ន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Korea Ailines ក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី ២៤ តុលា​នេះ​។

អ្នកដំណើរ និង​បុគ្គល​យន្តហោះ​បាន​ប្រើប្រាស់​ឧបករណ៍​រអិល​ខ្លួន​ចុះ (Slide) ដើម្បី​គេច​ចេញពី​យន្តហោះ​ដែល​រង​ការ​ខូច​ខាង​យ៉ាងធ្ងន់ធ្ងរ​នៅ​ផ្នែក​ខាង​មុខ​។

អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ហ្វី​លី​ពី​ន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​អ្នកដំណើរ​ទាំងអស់​មាន​សុវត្ថិភាព និង​ត្រូវ​បាន​ហែហម​ដោយ​បុគ្គលិក​សង្គ្រោះ​»​។

យន្តហោះ​នោះ​បុក​ជាប់​នៅ​ស្មៅ​នៅ​ជិត​កន្លែង​ផ្លូវ​រត់ បណ្តាល​ឱ្យ​មានការ​បិទ​ព្រ​លាន​យន្តហោះ​។ ជើងហោះហើរ​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់ និង​មក​ពី​ខេត្ត Cebu ត្រូវ​បាន​លុប​ចោល ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វី​លី​ពី​ន Philippine Airlines បាន​ប្រកាស​ដំបូង​ថា ជើងហោះហើរ​ក្នុងស្រុក​ជាង ៥០​ត្រូវ​បាន​លុប​ចោល​។

សូម​បញ្ជាក់​ថា យន្តហោះ​ប្រភេទ Airbus A330 ដែល​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង Incheon របស់​កូរ៉េ​ខាងត្បូង បាន​ព្យាយាម​ចុះ​ចត ២​ដង​រួច​មក​ហើយ មុន​ពេល​វា​ចុះ​ចត​ហួស​ផ្លូវ​ខ្លាំង​ពេក​លើក​ទី ៣​។

អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​សណ្ឋាគារ ៣ និង​មានការ​រៀបចំ​ជើង​យន្តហោះ​ជំនួស​។

Korea Airlines និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ខ្លួន​កំពុង​កំណត់​រក​មូលហេតុ​នៃ​ឧ​ប្ប​តិ្ត​ហេតុ​នោះ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។