ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ អរគុណប្រជាពលរដ្ឋបានជឿជាក់ ស្រលាញ់ គាំទ្រសន្តិភាពដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោតគ្រប់ៗអណត្តិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា សូមអរគុណជូនចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងអត្រាបោះឆ្នោតនៅទូរទាំងខេត្តពោធិ៍សាត់មានរហូតដល់៩៣ភាគរយ នេះជាអត្រាខ្ពស់ណាស់សម្រាប់ការបោះឆ្នោតរបស់ប្រជាជនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញប្រគល់ស្រូវពូជ ជូនកសិករជាង ៥ពាន់គ្រួសារនៅខេត្តពោធិ៍សាត់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងបន្តថា សម្តេចសង្ឃឹមថា សម្លេងឆ្នោត ៩៣ភាគរយដែលបានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងនៅបន្តបោះឆ្នោតសម្រាប់ការជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្តដា ឆ្នាំ២០២៣នា ពេលខាងមុខនេះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។