ព័ត៌មានជាតិ

កិច្ចព្រមព្រៀងផ្លូវល្បឿនទី២ ភ្នំពេញ-បាវិតនឹងធ្វើឡើងនាថ្ងៃ៩ វិច្ឆិកា ខាងមុខ ប្រហែលអាចចាប់ផ្តើមដំណើរការសាងសង់អំឡុងខែមិថុនា ឆ្នាំ២០២៣!

(​ភ្នំពេញ)  : រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា តាម​បទ​ពិសោធន​រយៈ​ក្រុម​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​បាន​អះអាង​ថា គម្រោង​ផ្លូវ​ល្បឿន​លឿនទី​២​ភ្នំពេញ​-​បា​វិត និង​អាច​បើក​ការ​សាងសង់​នៅ​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២៣​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ឯកឧត្តម ស៊ុន ចាន់​ថុ​ល​ទេស​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់ ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា ៖«​ផ្លូវ​ល្បឿន​លឿន​យើង​មាន​មួយ​ខ្សែ​តែបើ​មាន​មួយ​ហើយ គឺ​មាន​ពីរ​ហើយ​ក៏​មាន​បី​ដែរ តែ​យើង​សូម​និយាយ​ខ្សែ​ទី​២ គឺ​ពី​ភ្នំពេញ​ទៅ​បា​វិត ដើម្បី​ត​ភ្ជាប់​ពី​បា​វិត​ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​»​។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​នៃ​ការ​សាងសង់​ផ្លូវ​ល្បឿន​នេះ​បាន​ធ្វើ​រួច​ហើយ​ហើយ​គណៈកម្មការ​អន្តរក្រសួង​បាន​កំពុង​ដុត​ដៃជើង​ធ្វើការ​ជំរុញ​ឲ្យ​បាន​នៃ​កិច្ចព្រមព្រៀង​សម្បទាន ដើម្បី​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​ខាង​មុខ​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ចិន​មក​កម្ពុជា​ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើការ​ណែនាំ​ដល់​អន្តរក្រសួង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ចរចា​ឲ្យ​បាន​ចប់ និង​ឲ្យ​បាន​ដើម្បី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿនទី​២​នេះ​ដែល​ខាង​ក្រុមហ៊ុន​សាងសង់​បាន​គ្រោងទុក​ថា អាច​សាងសង់​នៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០២៣​។

ឯកឧត្តម​គូសបញ្ជាក់​ថា ៖«​យើង​ក៏​ជំរុញ ដើម្បី​សាងសង់​ផ្លូវ​ល្បឿន​លឿនទី​២ នេះ​ឲ្យ​បាន​។​បើ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ត្រូវ​កសាង​ស្ពាន​មួយទៀត​នៅ​ល្វាឯម ដែល​មាន​ចំងាយ​២​គីឡូម៉ែត្រ​»​។ឯកឧត្តម​ស៊ុ ចាន់​ថុ​ល បាន​បន្ថែម​ថា នៅ​បាន​ស្ពាន​នៅ​ល្វាឯម​ហើយ​ការ​អភិវឌ្ឍ​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ​មាន​ព្រៃវែង ស្វាយ​វៀង​នឹង​មានការ​រីក​ចម្រើន​ដោយសារ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត​នេះ​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​លើក​ឡើង​ពី​ស្នាដៃ​នៃ​ការ​សាងសង់​ផ្លូវ​៣៨​ខ្សែ​ចម្ងាយ​១០៨​គីឡូម៉ែត្រ​នៅ​ទីក្រុង​សៀមរាប ដោយ​ចំណាយពេល​តែ​១៣​ខែ​ប៉ុណ្ណោះ​។

ឯកឧត្តម​បញ្ជាក់​ថា​៖«​យើង​ធ្វើ​ដូច​ជប់​អី​ញ្ចឹ​ង​១៣​ខែ យើង​ខិតខំ​ទាំងអស់​គ្នា​ធ្វើ​ផ្លូវ​នៅ​សៀមរាប​បាន​ចប់​សព្វគ្រប់​ដោយ​មាន​ផ្លូវ​ឆ្វាត់ឆ្វែង​ស្អាត បើ​បងប្អូន​ទំនេរ​អាច​ទៅ​លេង​សៀមរាប​បាន​នឹង ឃើញ​ផ្លូវ​ស្អាត​»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។