ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមជួបសំណេះសំណាល និងចែកពូជស្រូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ជូនប្រជាកសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកបាធាយ ចំនួន ២៥១៧ គ្រួសារ

(កំពង់ចាម) :នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចូលរួមអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម អញ្ជើញចុះជួបសំណេះសំណាល និងចែកពូជស្រូវ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនប្រជាកសិករដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកបាធាយ ចំនួន ២៥១៧ គ្រួសារ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករ នៅក្នុងបរិវេណវិទ្យាស្ថានកូរ៉េ ស្រុកបាធាយ ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។