ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើដំណើរមកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកនៅទីក្រុងភ្នំពេញ

(ព្រៃវែង) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិកនៅទីក្រុងភ្នំពេញ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញសំណេះសំណាលនិងចែកស្រូវពូជជូនប្រជាពលរដ្ឋ ៦១១២គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គនៅក្នុងខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា លោក ចូ បៃដិន នឹងចាកចេញពីសហរដ្ឋអាមេរិកមកកាន់ប្រទេសអេហ្ស៊ីប និងចេញពីអេហ្ស៊ីប មកកាន់ប្រទេសកម្ពុជា ចេញពីកម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ី រួចហើយទើបអញ្ជើញទៅសហរដ្ឋអាមេរិកវិញ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។