ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍អុំទូក ខេត្តស្វាយរៀង

(ស្វាយរៀង) :នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបិទព្រឹត្តិការណ៍អុំទូក ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ។

ដើម្បីជាការចូលរួមអបអរសាទរ ជាមួយព្រឹត្តិការណ៍ប្រពៃណីដ៏សប្បាយរីករាយ ស្ថិតក្រោមម្លប់សុខសន្តិភាព ឯកឧត្តម អ៊ុន ចាន់ដា បានឧបត្ថម្ភថវិកាជូនដល់គណៈកម្មការបុណ្យ ចំនួន ៥០លានរៀល ឧបត្ថម្ភជូនអនុគណៈកម្មកាបច្ចេកទេស ៥០០ដុល្លារ ឧបត្ថម្ភជូន គណៈកម្មការទូក យុវជនខេត្តស្វាយរៀង ចំនួន ៣០០ដុល្លារផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។