ព័ត៌មានជាតិ

ពិធីសម្ពោធសមិទ្ធផលនានា និងពិសារអាហារសាមគ្គីជាមួយកុមារពិការភ្នែក កុមារគរថ្លង់ កុមារកំព្រា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា និងពិសារអាហារសាមគ្គីជាមួយកុមារពិការភ្នែក កុមារគរថ្លង់ កុមារកំព្រា ព្រមទាំងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវ សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា និងទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងវត្តមាន លោកគ្រូ អ្នកគ្រូ សិស្ស យ៉ាងច្រើនកុះករ នៅក្នុងបរិវេណវិទ្យាល័យអប់រំពិសេសកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។