ព័ត៌មានជាតិ

វិមានឯករាជ្យ ខេត្តកំពង់ចាម សាងសង់សម្រេចបានប្រមាណជិត១០០% ដែលគ្រោងនឹងសម្ភោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានដឹកនាំមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបច្ចេកទេស អញ្ជើញចុះសួរសុខទុក្ខក្រុមជាង និងពិនិត្យវឌ្ឍនភាពនៃការសាងសង់វិមានឯករាជ្យ ខេត្តកំពង់ចាម ស្ថិតក្នុងក្រុងកំពង់ចាម ដែលគិតមកដល់ពេលនេះសំណង់ប្រវត្តិសាស្ត្រខាងលើសម្រេចបានការសាងសង់ ប្រមាណជិត១០០% ដែលគ្រោងនឹងសម្ភោធប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរ បុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២២។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។