ព័ត៌មានជាតិ

ខេត្តកំពង់ស្ពឺជាខេត្តមួយមានសក្ដានុពលខ្ពស់លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ទាំងជាលក្ខណ:គ្រួសារឧស្សាហកម្ម

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម កំពង់ស្ពឺគឺជាខេត្តមួយមានសក្តានុពលខ្ពស់លើវិស័យផលិតកម្មជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ទាំងជាលក្ខណ:គ្រួសារ និងជាលក្ខណ:ឧស្សាហកម្ម។ បច្ចុប្បន្ន ផលិតកម្មទាំងបីនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិ។ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែធ្នូ បានឲ្យដឹងថានៅទូទាំងខេត្តមាន៖
១- ជ្រូកសរុបចំនួន ២៣២ ៤៤៣ ក្បាល
២- មាន់សរុបចំនួន ៣ ៣១៥ ៤៩៣ ក្បាល

នៅទូទាំងខេត្តមានកសិដ្ឋានចិញ្ចឹមសត្វសរុបចំនួន ៤៩៥កន្លែង ក្នុងនោះមាន៖
១- កសិដ្ឋានចិញ្ចឹមជ្រូកសាច់មានចំនួន ២២២ មានជ្រូកសរុបចំនួន ១៨៥ ៥២៣ ក្បាល។
២- កសិដ្ឋានចិញ្ចឹមជ្រូកពូជមានចំនួន ៤៥ មានជ្រូកមេពូជសរុបចំនួន ៤៨ ៨៩២ ក្បាល។
៣- កសិដ្ឋានចិញ្ចឹមមាន់យកសាច់មានចំនួន២១៤ មានមាន់សរុបចំនួន ២ ១១២ ៦០០ក្បាល។
៤- កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមានចំនួន ១០ មានមាន់ចំនួន ១៩៣ ៣០០ ក្បាល។

សូមបញ្ចាក់ជូនថា ក្រៅពីផលិតកម្មចិញ្ចឹមជ្រូកសាច់ ជ្រូកពូជ មាន់យកសាច់ និងមាន់យកស៊ុន ខេត្តក៏មានកសិដ្ឋានចិញ្ចឹមគោ និងចិញ្ចឹមទាផងដែរ។ បច្ចុប្បន្ន ខេត្តមានគោសរុបចំនួន ២៥៣ ៨៣៤ ក្បាល និងទាមានចំនួន ១០ ៩៨៦ ក្បាល ហើយស្រុកដែលឈានមុខគេលើផលិតកម្មចិញ្ចឹមសត្វគឺស្រុកគងពិសី សំរោងទង ឪរ៉ាល់ ឧត្តុង ច្បារមន និងស្រុកថ្ពង។

កសិដ្ឋានជ្រូកសាច់ មាន់យកសាច់ និងមាន់យកស៊ុត ភាគច្រើនសុទ្ធតែជារបស់ក្រុមហ៊ុននាំមុខ គេផ្នែកផលិតកម្មចិញ្ចឹមសត្វ និងផលិតចំណីសត្វទាំងក្នុង និងក្រៅស្រុក និងរបស់ប្រជាកសិករដែលសហការចិញ្ចឹមតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនធំៗទាំងនោះ។ សេចក្តីត្រូវការសាច់សត្វនៅលើទីផ្សារទូទាំងប្រទេសកំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ដោយសារការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ សេដ្ឋកិច្ច និងកំណើនប្រជាជន។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការបាន និងកំពុងជំរញលើកទឹកចិត្ត និងគាំទ្រឲ្យវិស័យឯកជន ជាពិសេសបងប្អូនប្រជាកសិករ នាំគ្នាខិតខំពង្រីកអាជីវកម្មចិញ្ចឹមសត្វបន្ថែមទៀតដើម្បីធានាបានទាំងបរិមាណ និងគុណភាពសម្រាប់ធ្វើការផ្គត់ផ្គង់ឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារ។ អ្នកចិញ្ចឹមសត្វត្រូវការចំណី អ្នកផលិតចំណីត្រូវការវត្ថុធាតុដើម ដែលកម្ពុជាមានដូចជា ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅត្រី និងម្សៅដំឡូងមី ។ល។ ហើយអ្នកផលិតវត្ថុធាតុដើមគឺបងប្អូនប្រជាកសិករ នេះគឺជាខ្សែច្រវាក់វិលជុំក្នុងប្រព័ន្ធផលិតកម្មចិញ្ចឹមសត្វ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។