ព័ត៌មានជាតិ

ផ្ទុះកក្រើកឡើងនូវបទល្មើសឆ្លងដែនខុសច្បាប់ ជាប់ព្រំដែនប្រទេសឡាវ តាមដងទន្លេ ក្នុងភូមិសាស្ត្រច្រកកំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយពុំឃើញសមត្ថកិច្ចបង្ក្រាប

(ព្រះវិហារ)៖ មួយរយៈពេលនេះមានការផ្ទុះកក្រើកឡើងនូវបទល្មើសឆ្លងដែនខុសច្បាប់ ជាប់ព្រំដែនប្រទេសឡាវ តាមដងទន្លេ ក្នុងភូមិសាស្ត្រច្រកកំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយពុំឃើញសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបនោះទេ។
បទល្មើសឆ្លងដែនខុសច្បាប់ ដែលកំពុងកើតមានឡើងនៅច្រកកំពង់ស្រឡៅសព្វថ្ងៃរួមមាន ៖
*ទី១៖ ការនាំទំនិញដោយខុសច្បាប់ពីប្រទេសឡាវចូលមកកម្ពុជា
*ទី២៖ ការនាំស៊ីម៉ង់ត៍ពីប្រទេសឡាវតាមទូក កាណូត ចូលមកប្រទេសកម្ពុជារាប់សិបតោនក្នុង១ថ្ងៃៗ
*ទី៣៖ ការនាំបារីទៅប្រទេសឡាវ ការនាំប្រេងឥន្ធនៈពីប្រទេសឡាវចូលមកប្រទេសកម្ពុជា ជាដើម។
សេចក្តីរាយការណ៍បានឱ្យដឹងថា សកម្មភាពនាំទំនិញខុសច្បាប់ដែលឈ្មួញនាំចូលពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជាតាមច្រកកំពង់ស្រឡៅ មានពាក់ពន្ឋ័ជាមួយបុគ្គលជាកងកម្លាំងប្រដាប់អាវុធប្រចាំការនៅកំពង់ស្រឡៅ
កាងមេឈ្មួញឈ្មោះ កេន គឺពុំមានសមត្ថកិច្ចជំនាញធ្វើការទប់ស្កាត់ឫបង្រ្កាបនោះទេ ដែលទំនិញភាគ ច្រើនឈ្មួញនាំចូលទាំងព្រឹក ទាំងថ្ងៃ តាមទូក រួចលើកដាក់រថយន្តតែម្តង ដូចជាស៊ីម៉ង់ត៍ជាដើម រួចហើយដឹកយកមកចែកចាយតាមបណ្តាលខេត្ត មានខេត្តព្រះវិហារ នឹងខេត្តស្ទឹងត្រែងជាដើម គេសង្ស័យថា ការមិនបង្ក្រាបរបស់សមត្ថកិច្ចជំនាញ លើទំនិញឆ្លងដែនខុសច្បាប់ទាំងនេះ ប្រហែលជាសមត្ថកិច្ចទទួលបានផលប្រយោជន៍ខ្លះៗហើយមើលទៅ។
ករណីនេះ អភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ពីសេសឯកឧត្តម មេបញ្ជាការកងរាជអាវុធហត្ថខេត្តនឹងចាត់មន្ត្រីក្រោមឱវ៉ាតចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង លើការនាំទំនិញដោយខុសច្បាប់ចូលមក ក្នុងប្រទេស។ ប៉ុន្តែករណីជួញដូរមនុស្សនាំជនជាតិចិនឆ្លងដែនទៅប្រទេសឡាវដោយខុសច្បាប់ មួយរយៈនេះកម្លាំងចម្រុះឃាត់ខ្លួនជនជាតិចិនបាន២០នាក់ និងបានឃុំខ្លួនបណ្តោះអាសន្នជនជាតិខ្មែរ ដែលជាមេខ្យល់មួយចំនួនផងដែរ
ទំនិញឆ្លងដែនដោយខុសច្បាប់នេះមហាជនសង្សយ័ថា មានមន្ត្រីធំនៅក្នុងខេត្តជាអ្នកកាងពីក្រោយ មហាជននៅក្នុងខេត្តព្រះវិហារ រង់ចាំមើលចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្តមាន
ប្រសិទ្ឋភាពកម្រិតណាដែរ ។
ចំណែកមេឈ្មួញឈ្មោះកេន ដែលល្បីខាងនាំទំនិញខុសច្បាប់ពីឡាវ មកកម្ពុជា មិនអាចទាក់ទង
សុំការបងស្រាយបំភ្លឺបានទេ ។

ដោយលោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។