ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យឯកជនមានតួនាទីកាន់តែសំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមជាមួយអាស៊ានឱ្យកាន់តែខ្លាំងក្លាថែមទៀត ហើយការសម្រេចបាននូវការស្តារកំណើនសេដ្ឋកិច្ច ក៏ដូចជាការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមចំណែកយ៉ាងសកម្មពីវិស័យតឯកជន។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ានឆ្នាំ២០២២ (ASEAN BUSINESS AND INVESTMENT SUMMIT 2022) ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យឯកជន បាននិងកំពុងរួមចំណែកជំរុញកិច្ចអភិវឌ្ឍតំបន់ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាពដូចជា៖ ទី១-ការជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទី២-ការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការលើកកម្ពស់នវានុវត្តន៍ ទី៣-ការអភិវឌ្ឍធនធានមនុស្ស ទី៤-ការលើកកម្ពស់កិច្ចអភិវឌ្ឍប្រកបដោយភាតរភាពបរិស្ថាន ទី៥-ការបំពេញបន្ថែមនូវតម្រូវការផ្នែកហិរញ្ញវត្ថុ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។