ព័ត៌មានជាតិ

អជ្ញាធរខណ្ឌដូនពេញ បន្តចុះអប់រំណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ដែលមិនចូលរួម សហការជាមួយអជ្ញាធរខណ្ឌ ក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ នៅលើសួនច្បារវត្តបទុមវតី

(ភ្នំពេញ) ÷ថ្ងៃសៅរ៍ ១២ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋខណ្ឌ ប្រមាណជា១០០នាក់ បន្តចុះធ្វើរដ្ឋបាលនៅលើសួនច្បារ មុខវត្តបទុមវតី ដែលយុវជនប្រុសស្រី បានផឹកសុីឡូឡា ពេញសួនច្បារ(អាចចាត់ទុកថាជាក្មេងទំនើង) និងដើម្បីធ្វើការប្រកាស់ អប់រំណែនាំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបជុំគ្នាផឹកស៊ី ស្រែកឡូឡានៅលើសួនច្បារវត្តបទុមវត្តី ដែលផ្ទុយនឹងគោលការណ៍ណែនាំរបស់អជ្ញាធរខណ្ឌ ក្នុងកាបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺ Covid-១៩ នៅលើសួនច្បារវត្តបទុមវតី ក៏ដូចជាទីសប្បាយភាពនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

ក្នុងនោះជាគោលការណ៍ លោក អភិបាលខណ្ឌ បានចាត់ឲ្យកម្លាំងចម្រុះ ធ្វើការប្រកាស់ ផ្សព្វផ្សាយអំពីវិធានការអនុវត្តវិធានការការពារខ្លួនឲ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ) និងមិនអនុញ្ញាតឲ្យមានការប្រមូលផ្ដុំគ្នានៅលើសួនច្បារនោះទេ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។