ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគាររដ្ឋបាលសាលាសង្កាត់កំពង់ចាម ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលម្រេចការសាងសង់បានប្រមាណ៩០% និងបានបន្តអញ្ជើញចុះពិនិត្យ វឌ្ឍនភាពនៃការសាងសង់អាគាររដ្ឋបាលសាលាសង្កាត់ វាលវង់ ស្ថិតក្នុងភូមិតាណេង សង្កាត់វាលវង់ ក្រុងកំពង់ចាម ដែលសម្រេចការសាងសង់បានប្រមាណ៧០%ហើយ។

សូមបញ្ជាក់ថា សំណង់អាគាររដ្ឋបាលសាលាសង្កាត់ទាំងពីរខាងលើ គឺបានសាងសង់លើដីរបស់រដ្ឋមួយកន្លែង ក្រោមការសម្របសម្រួលពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដោយបានប្រើកញ្ចប់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម។

នៅវេលាព្រឹកថ្ងៃ ខែឆ្នាំដដែល នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវក្រាលកៅស៊ូDBST១ខ្សែ (ផ្លូវភ្លោះមានសួនច្បារកណ្តាល) ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលសម្រេចការសាងសង់១០០% អនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។