ព័ត៌មានជាតិ

ពិធី វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានីភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦  ខែវិច្ឆិកា  ឆ្នាំ២០២២ វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានីភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃ.ជ.ជ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី ប្រភូក្រសួងសង្គមកិច្ច អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុកទាំង១០ មេឃ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ ជំនួយការស្មៀនឃុំសង្កាត់ ទាំង១០៩ និងមន្ត្រីពាក់ព័ន្ធ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។