ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានណែនាំដល់បងប្អូនប្រជាកសិកម្ម ទទួលបានកូនមាន់ និងការចិញ្ចឹម និងប្រើប្រាស់ តាមលក្ខណ:បច្ចេក ក្នុងការចិញ្ចឹមសត្វបង្កើនមុខរបរ ដើម្បីលើកស្ទួយកម្រិតជីវភាពគ្រួសារឲ្យកាន់តែប្រសើឡើង

(កំពង់ចាម) ÷ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីចែកធាតុចូលកសិកម្ម ជូនដល់ប្រជាកសិករជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមសត្វ នៃអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជូនកសិករ ចំនួន ១១៧គ្រួសារ (ក្នុងនោះកសិករចិញ្ចឹមមាន់ ៤៣គ្រួសារ កសិករចិញ្ចឹមពពែចំនួន ២៤គ្រួសារ កសិករចិញ្ចឹមគោបំប៉ន ចំនួន៤៥គ្រួសារ និងកសិករចិញ្ចឹមគោរយកកូនចំនួន ៥គ្រួសារ) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ និងប្រជាកសិករ នៅភូមិកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម។ រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។