ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកកញ្ជ្រៀចថ្មី

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែងនៅថ្ងៃទី១៧ ខែវិច្ឆិកា  ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកកញ្ជ្រៀច ដោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ សម្រេចតែងតាំងលោក សឿង សុជាតិ ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ៣ ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកញ្ជ្រៀចថ្មី ជំនួសលោក ប៊ិន ជីវ័ន្ត ដែលត្រូវផ្លាស់ប្តូរទៅបំរើការងារជាអភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង។

បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក សឿង សុជាតិ ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកកញ្ជ្រៀចថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែម៉ត់ចត់ និងមានប្រសិទ្ធិភាព។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកថ្មី និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋាន ត្រូវបន្តពង្រឹងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធិភាពការងារនៅក្នុងអង្គភាពឲ្យមានគុណភាពកាន់តែល្អប្រសើរ ជាពិសេស ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល និងពង្រឹងសមត្ថភាពមន្រ្តីក្រោមឱវាទក្នុងការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ដោយលោក ជុំ ចន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។