ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ

នៅអឺរ៉ុបចាប់ផ្តើមមានលក់អុសក្នុងផ្សារទំនើប​ !

អាល្លឺម៉ង់ ៖ ប្រជាជន​អាល្លឺ​ម៉​ង់​​កាន់តែ​ច្រើន​បាន​ងាក​មក​ប្រើប្រាស់​ចង្ក្រាន​ដុត​អុស​ ដោយសារ​ការ​ភ័.យ​ខ្លា.ច​ការ​ខ្វះខាត​ឧស្ម័ន និង​ការ​ឡើងថ្លៃ​ឧស្ម័ន​។

មន្ត្រី​អង្គការសហប្រជាជាតិ​ម្នាក់​ឈ្មោះ Usha Nirmala បាន​ធ្វើការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម Twitter អម​ជាមួយ​រូបភាព​កាលពី​ពេល​ថ្មី​នេះ​ថា «​ប្រេង (Kerosene) និង​អុស​ត្រូវ​គេ​ឃើញ​មាន​ដាក់​លក់​នៅ​ក្នុងផ្សារ​ទំនើប​អា​ល្លឺ​ម៉​ង់​នា​ប៉ុន្មាន​ថ្ងៃនេះ​»​។

ប្តី​ប្រពន្ធ​អា​ល្លឺ​ម៉​ង់​ចូល​និវត្តន៍​មួយគូ បាន​សម្រេចចិត្ត​ដំឡើង​ចង្ក្រាន​ដុត​អុ​ស​មួយ ដោយសារ​តែ​ព្រួយបារម្ភ​ពី​ការ​ខ្វះខាត​ឧស្ម័ន និង​តម្លៃ​ឡើងថ្លៃ​។

មុន​ពេល​ជួប​វិបត្តិ​ថាមពល គ្រួសារ​របស់​លោក Moller ចំណាយ​អស់​ប្រហែល ៨០០​អឺ​រ៉ូ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ឧស្ម័ន​។ ឆ្នាំ​នេះ ទោះបីជា​មាន​ប្រព័ន្ធ​កំ​ដៅ​ថ្មី​ក៏​ដោយ ការ​ចំណាយ​របស់​ពួក​គេ​ត្រូវប៉ាន់​ប្រមាណ​ថា​អស់​ជិត ២.៣០០​អឺ​រ៉ូ​។

ទោះបី​តម្លៃ​អូស​ថោក​ជាង​តម្លៃ​ឧស្ម័ន និង​អគ្គិសនី​ក្តី តម្លៃ​របស់​វា​កើនឡើង​ទ្វេ​ដង​។ ប៉ុន្តែ​កូនប្រុស​របស់​អ្នក​ទាំង​ពីរ​មាន​ព្រៃតូច​មួយ​ដែល​អាច​ឱ្យ​ពួក​គាត់​ទទួល​បាន​អុស​ដោយ​ឥត​គិតថ្លៃ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​មាន​ចង្ក្រាន​ដុត​អូស​ចំនួន ១១​លាន ដែល​ទំនោរ​ងាក​ទៅ​រក​ចង្ក្រាន​នេះ​ត្រូវ​បាន​រិះគន់​ដោយ​អង្គការ​ការពារ​បរិស្ថាន​។

ភ្នាក់ងារ​បរិស្ថាន​សហព័ន្ធ​អាល្លឺ​ម៉​ង់​បាន​ព្រមាន​ថា ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និ​ច​កាន់តែ​ខ្ពស់​ជាង​មុន​សម្រាប់​ការ​ដុត​អុស​ជាង​ការ​ប្រើ​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​ដូច​ជា ធ្យូងថ្ម ឬ​ឧស្ម័ន​ធម្មជាតិ​៕ (​យោង​តាម​ប្រភព​៖ euronews)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។