ព័ត៌មានជាតិ

កម្ពុជា ឈ្នះពានរង្វាន់ អង្ករល្អដាច់គេលើពិភពលោក ប្រចាំឆ្នាំ២០២២

(ភ្នំពេញ)៖ ជាកិត្តិយសរបស់ប្រទេសកម្ពុជា ដែលអង្កររបស់កម្ពុជាបានឈ្នះជ័យលាភីជា «អង្ករល្អដាច់គេ» របស់ពិភពលោក ប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក សុង សារ៉ន បានបន្តថា នេះជាឆ្នាំទី៥ហើយដែលអង្កររបស់កម្ពុជាទទួលបានជ័យលាភីនេះ ក្នុងនោះគឺនៅឆ្នាំ២០១២ ឆ្នាំ២០១៣ ឆ្នាំ២០១៤ ឆ្នាំ២០១៨ និងចុងក្រោយនៅឆ្នាំ២០២២នេះទៀតដែរ។
ប្រធានសហព័ន្ធស្រូវអង្ករ បានសូមអគុណដល់ក្រុមការងារសហព័ន្ធស្រូវអង្ករ សមាជិករោងម៉ាសុីនកិនស្រូវ សហគមន៍កសិកម្ម ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ដែលផ្តល់គាំទ្រផលិតអង្ករល្អដាច់គេ ដើម្បីចួលរួមប្រកួត និងនាំពានរង្វាន់មកកម្ពុជា៕ (FN)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។