ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានប្រគេនថវិកាដល់ព្រះចៅអធិការវត្ត ភ្នំវិហារ ដើម្បីកសាងដងទង់ មួយគូ ក្នុងស្រុកបាធាយ

(កំពង់ចាម) :តបតាមការនិមន្តបិណ្ឌបាត និងស្នើសុំពីព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត ភ្នំវិហារ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឱ្យលោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកបាធាយ និងសហការី នាំយកបច្ច័យ ចំនួន ៥.០០០$ ដែលជាថវិកាផ្ទាល់របស់ ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ទៅប្រគេនដល់ព្រះចៅអធិការវត្ត ភ្នំវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ដើម្បីកសាងដងទង់ ១គូ ទៅតាមផែនការដែលបានគ្រោង។

សូមអនុមោទនាបុណ្យឱ្យបានស្មើៗគ្នា🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។