ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្ត ឧត្តមមណីរង្សី

(កំពង់ចាម) :នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ព្រមទាំងលោកជំទាវ តាំង សុគន្ធ មាលា ប្រធានការងារគណបក្សចុះមូលដ្ឋានឃុំសំបូរ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធផលនានា ក្នុងវត្ត ឧត្តមមណីរង្សី ស្ថិតនៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ពិធីនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ។

ថ្លែងក្នុងពិធីនោះ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាអភិបាលខេត្ត បានលើកឡើងថា កត្តាដែលនាំឲ្យ វិស័យព្រះពុទ្ធសាសនាមានការរីកចម្រើនទៅបាន គឺអាស្រ័យទៅលើកត្តា ៥យ៉ាង ទី១– គឺកត្តាសុ ខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ពីព្រោះថា មានសន្តិភាពទើបយើងមានឱកាសធ្វើបុណ្យជួប ជុំគ្នាទៅបាន ។ ទី២- កត្តាហេដ្ឋារចនាសម្ពន្ធ័គ្រប់គ្រាន់ ពីព្រោះថា មានផ្លូវល្អស្រួលធ្វើដំណើរ សម្រាប់ដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារ ទើបប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ហើយមានប្រាក់កាក​ សម្រាប់ចូលរួមធ្វើបុណ្យដាក់ទានតិចឬច្រើនតាមសុធាជ្រះថ្លា ។ ទី៣-កត្តាជុំនឿ ពីព្រោះថា មានជុំនឿទុកចិត្តទៅលើគណៈកម្មការអាចារ្យវត្ត និងគណៈសង្ឃ ទើបប្រជាពលរដ្ឋ យើង ចូលបុណ្យ ដើម្បីកសាងសមិទ្ធផលផ្សេងៗ ។ ទី៤ -កត្តាការគ្រប់គ្រងជំងឺកូរីដ ១៩ ពីព្រោះថា ដោយសារយុទ្ធសាស្រ្តគន្លឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីន កម្ពុជា ក្នុងការបញ្ជាទិញវ៉ាក់សាំងសម្រាប់ចាក់ការពារអាយុជីវិតប្រជាពលរដ្ឋ ទើបយើងមានឱកាស មកធ្វើបុណ្យរួមគ្នានៅពេលនេះ ។ ទី៥-កត្តាអាជ្ញាធរ ពីព្រោះថា ដោយសារមានការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបយេីងមានឱកាសរួមគ្នាធ្វើបុណ្យ ដើម្បីសន្សំកុសល ។

ជាមួយគ្នានោះ​ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំឮកដល់ គណៈកម្មការអាចារ្យវត្ត និងគណៈ ស់ង្ឃ ត្រូវរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមានសាមគ្គីភាពផ្ទៃក្នុង ដើម្បីឲ្យបងប្អូនប្រជា ពលរដ្ឋ មានជុំនឿជឿទុកចិត្ត ហើយចូលរួម អភិវឌ្ឍន៍កសាងសមិទ្ធផល់ថ្មីៗ បន្តទៀត ដោយឡែក ប្អូនៗក្មួយៗ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវខិតខំប្រឹង ប្រែងសិក្សារៀនសូត្រផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។