ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ​ កីឡាការិនី​ ដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែវិ ច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ​ កីឡាការិនី​ ដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដោយពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានព្រីនស៏ បរិវេណហ្គ្រេនភ្នំពេញ។

ឯកឧត្តមអភិបាលខេត្ត សូមឲ្យក្រុមកីឡាករទាំងអស់ ត្រូវរក្សាសុខភាព រក្សាកម្លាំងឲ្យបានល្អ ជៀសវាងនូវគ្រឿងស្រវឹង ជាពិសេសត្រូវមានផែនការរក្សាសុខភាព និងកម្លាំងដើម្បីធ្វើកាហ្វឹកហាត់ត្រៀមចូលរួមការប្រកួតនាពេលខាងមុខនេះ ដើម្បីបញ្ចេញស្នាដៃឲ្យអស់លទ្ធភាពក្នុងការដណ្តើមភាពជោគជ័យដល់ក្រុមប្រកួតរបស់យើង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។