ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម សូមអបអរសាទរកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ​ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់

(តាកែវ) :ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សូមអបអរសាទរកសិដ្ឋានភ្ញាស់កូនត្រី ចិញ្ចឹមកូនត្រី និងបង្កង នៅភូមិដកពរ​ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ដែលសម្រេចបានភាពជោគជ័យគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម សូមលើកទឹកចិត្តឱ្យបងប្អូនបង្កើនការគិតគូរដល់ការរៀបចំ​ និងគ្រប់គ្រងផែនការផលិតកម្មឱ្យច្បាស់លាស់​ ដេីម្បីកុំឱ្យផលិត​លើសពីតម្រូវការទីផ្សារ​នាំឱ្យតម្លៃធ្លាក់ចុះ។ អង្គភាពជំនាញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងវិស័យឯកជន គួរសហការគ្នាចុះផ្សព្វផ្សាយ​ និងពន្យល់ណែនាំដល់កសិករអ្នកផលិត ឱ្យចេះរៀបចំផែនការផលិតនិងវិភាគអំពីការចំណាយ និងប្រាក់ចំណេញ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។