ព័ត៌មានជាតិ

ពលរដ្ឋក្រ១ និងក្រ២ ចំនួន៤០០គ្រួសារ និងពលរដ្ឋដែលរងគ្រោះដោយសារការបាក់ស្រុតច្រាំងទន្លេ ទទួលបានអំណោយពីរាជរដ្ឋាភិបាលកម្ពុជា

(កំពង់ចាម) :ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យីម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម ​និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម បានអញ្ជើញចែកអំណោយរាជរដ្ឋាភិបាលកម្ពុជាជូនប្រជាពលរដ្ឋ ក្រ១ និង ក្រ២ ចំនួន៤០០គ្រួសារ មកពី៨ឃុំ (ឃុំព្រែករំដេង ឃុំបាយរាយណ៍ ឃុំព្រែកដំបូក ឃុំផ្ទះកណ្តាល ឃុំមានជ័យ ឃុំជីបាល ឃុំស្វាយពោធិ៍ និងឃុំប្រាំយ៉ាម ) និងប្រជាពលរដ្ឋ រងគ្រោះដោយបាក់ស្រុតច្រាំងទន្លេ ចំនួន៥៨ គ្រួសារ ក្នុងស្រុកស្រីសន្ធរ ដែលពិធីនេះធ្វើឡើងសាលាស្រុកស្រីសន្ធរ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៤ រោច ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ អភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ឯកឧត្តម លូ គឹមឈន់ ប្រធានការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ ថ្នាក់ដឹកនាំក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម ​និងជនបទ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាល អជ្ញាធរស្រុកស្រីសន្ធរ ប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក មេឃុំ យុវជន និងប្រជាពលរដ្ឋ៤៥៨គ្រួសារ និងមន្ត្រីជាច្រើនរូបទៀតផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។