ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ៖ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ហើយបច្ចុប្បន្នទទួលបានការគាំទ្រដោយកម្មវិធី ASPIRE ដែលចេះគិតគូរពីផែនការចិញ្ចឹមត្រី និងសិក្សាពីតម្រូវទីផ្សារបានច្បាស់លាស់ និងទទួលជោគជ័យលើទីផ្សារ

(ព្រះសីហនុ) :ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២សូមកោតសរសើរ បង ឆេង ឈុន ម្ចាស់កសិដ្ឋាន និងជាប្រធានបណ្តុំអាជីវកម្ម ដែលចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ ក្នុងបែ និងស្រះតាំងពីឆ្នាំ2002 មក នៅឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា ខេត្តកោះកុង​ ហើយបច្ចុប្បន្នទទួលបានការគាំទ្រដោយកម្មវិធី ASPIRE ដែលចេះគិតគូរពីផែនការចិញ្ចឹមត្រី និងសិក្សាពីតម្រូវទីផ្សារបានច្បាស់លាស់ និងទទួលជោគជ័យលើទីផ្សារ ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម សុំឲ្យកសិករពង្រីកការចិញ្ចឹមត្រីឲ្យបានកាន់តែច្រើនថែមទៀត ។

រដ្ឋបាលជលផលគួរសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅព្រះសីហនុ មកបំប៉ននៅកសិដ្ឋាននេះ និងណែនាំមន្រ្តីជំនាញឱ្យបន្តគាំទ្របច្ចេកទេស និងធ្វើផលិតកម្មតាមតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយពូជត្រីក្នុងស្រុក និងលក់ចែកចាយដល់អ្នកចិញ្ចឹមត្រីផ្សេងទៀត ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។