ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖កាដូពិសេសដែលសហការីខ្ញុំទើបផ្ញើរមកអោយ

(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរមិន្ធ និងជាមេបញ្ជាការ កងទ័ពជើងគោកនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រដាស់ប៉ុន្មានសន្លឹកនេះគឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើអោយរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ😀
ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ😀

សូមអរគុណសហការីរបស់ខ្ញុំដែលបានរកឃើញឯកសារដែលនៅសេសសល់មួយចំនួនតូចនេះ ហើយបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយទើបបានផ្ញើរមកអោយខ្ញុំ។ ឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំមិនត្រូវបានរក្សាទុកឬបាត់ នៅពេលដែលខ្ញុំចេញទៅរៀននៅក្រៅប្រទេសនិងពេលផ្លាស់ប្តូរទីលំនៅច្រើនដង។
បើមិត្តៗណាមាននៅសល់ឯកសារចាស់ៗ សូមមេត្តាជួយផ្ញើរមួយច្បាប់ផង😃

 

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។