ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាព ក៏គ្មានការវិនិយោគដែរ

(ភ្នំពេញ) ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ បើគ្មានសន្តិភាពនោះទេ ក៏គ្មានការអភិវឌ្ឍន៍នោះដែរ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia)។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើគ្មានសន្តិភាពនោះទេ ក្រុមហ៊ុននានាក៏មិនអាចមកវិនិយោគនៅប្រទេសយើងបានដែរ ហើយការវិនិយោគនេះ មិនមែនផ្តើមចេញពីអស្ថិរភាពនិងសង្រ្គាមនោះទេ គឺកើតចេញពីការលើកទឹកចិត្តនានាដែលកត្តាធំបំផុតគឺសន្តិភាពនេះ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កត្តាសន្តិភាព បានបង្កើតឱ្យមានសិទ្ធិរស់រានមានជីវិត សិទ្ធិមនុស្ស សិទ្ធិសេរីភាព សិទ្ធិបោះឆ្នោត និងសិទ្ធិនានាផងដែរ ដូចនេះយើងត្រូវតែរួមគ្នាថែរក្សាសន្តិភាពឱ្យបាន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។