ព័ត៌មានជាតិ

ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០២០ លោកសុង ឃាង ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បាននាំយកពូជខ្ទឹមស ជូនបងប្អូនកសិករ ចំនួន ០៥ គ្រួសារដើម្បីធ្វើការដាំដុះសាកល្បង ។ ក្នុងករណី ការដាំដុះប្រព្រឹត្តទៅបានល្អប្រសើរនោះ ក្រសួងនឹងមានផែនការពង្រីកដំណាំនេះឲ្យបានច្រើន ដើម្បីឈានទៅ កាត់បន្ថយការនាំចូលនាពេលអនាគត ។ ជាមួយគ្នានេះដែរ លោកប្រធានមន្ទី ក៏បានទៅពិនិត្យមើលដំណាំដំឡូងបារាំងដែលឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ពូជដំឡូងបារាំងជូនប្រជាកសិករ នាពេលកន្លងមក តាមរយៈលោកប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមក ហើយបានពិនិត្យឃើញថាមានការលូតលាស់ល្អប្រសើរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។