ព័ត៌មានជាតិ

ពិធីគោរពវិញ្ញាណក្ខន្ធលោក មុី វុធ្ធា នាយរងទីចាត់ការហិរញ្ញ សាលាខេត្តព្រៃវែង

(ខេត្តព្រៃវែង) ÷ថ្ងៃ ចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ជា សុមេធី អភិបាលខេត្ត តាងនាមឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការសាលាខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី បានចូលរួមគោរពវិញ្ញាណក្ខន្ធ លោក មុី វុធ្ធា នាយករងទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តព្រៃវែង ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៥៥ឆ្នាំ។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៍សង្វេកក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសពដែលបានបាត់បង់ លោក មុី វុធ្ធា ជាប្តី ជាឪពុក ជាបងប្អូនសាច់សារលោហិតជាទីគោរពស្រឡាញ់បំផុត ក៏ដូចជាការបាត់បង់មន្ត្រីរាជការដ៏ឆ្នើមមួយរូប ពោពេញទៅដោយឆន្ទ:មនសិការក្នុងការបំពេញការងារបម្រើជាតិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធក្នុងលោកតាមជួយថែរក្សាដួងវិញាណក័ន្ធ លោក មុី វុធ្ធា សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។