ព័ត៌មានជាតិ

មានការរៀបចំពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលើ ការងារយុវជន

(ត្បូងឃ្មុំ)  ៖នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ នៅស្នាក់ការគណបក្សស្រុកតំបែរ មានការរៀបចំពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ទទួលបន្ទុកលើ ការងារយុវជន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងមានការអញ្ជើញចូលរួមពី ឯកឧត្តម វេង សាខុន សមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តមអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកតំបែរ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយគណៈកម្មាធិការគណបក្សខេត្ត ស្រុក ឃុំ និងយុវជនស្រុកតំបែរសរុប៦០៤នាក់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។