ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា បានជួបជាមួយឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុន មុនពេលឯកឧត្តមត្រូវបញ្ចប់អាណត្តិនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ!

(ភ្នំពេញ) ៖កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួបជាមួយឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុន មុនពេលឯកឧត្តមត្រូវបញ្ចប់អាណត្តិនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុន និងកម្ពុជានាពេលកន្លងមក។

ទន្ទឹមគ្នានេះ ឯកឧត្តម ឌិត ទីណា បានជម្រាបជូនឯកឧត្តម Masahiro Mikami អំពីការគាំទ្ររបស់កម្ពុជាចំពោះជប៉ុន ក្នុងតួនាទីជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ CITES នៅពេលថ្មីៗនេះនៅប្រទេសប៉ាណាម៉ា។

កម្ពុជានឹងបន្តសហការជាមួយជប៉ុនអនុវត្តនូវគម្រោងដែលមានផលប្រយោជន៍ជួយគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ធមន្ដ្រីកសិកម្ម ក៏ស្នើសុំឱ្យភាគីជប៉ុនជួយជំរុញការវិនិយោគក្នុងការផលិតកសិផលប្រកបដោយគុណភាព និងស្តង់ដារ ជាពិសេសការវេចខ្ចប់ល្អ ដើម្បីឈានទៅរកទីផ្សារប្រទេសជប៉ុន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។