ព័ត៌មានជាតិ

អ្នកធ្វើចត្តាឡីស័កក្នុងព្រឹត្តិការណ៍២៨វិច្ឆិការ នៅសង្កាត់សំបួរមាស ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ និងរដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម) ÷ក្រោយកិច្ចប្រជុំពិនិត្យលើបញ្ជីឈ្មោះរបស់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅតាមផ្ទះ ក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២០ នេះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់លោកស្រីអភិបាលរងខេត្ត ដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះនាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន និងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្តកំពង់ចាម យកទៅប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ប៉ះពាល់ដោយប្រយោលក្នុងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា កំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន៣ គ្រួសារ ស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

លោកស្រីអភិបាលរងខេត្តបានមានប្រសាសន៍ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលរដ្ឋបាលខេត្តនាំយកមកផ្តល់ជូនសម្រាប់ថ្ងៃនេះក្នុង១គ្រួសារ ទទួលបានថវិកា៣០០.០០០រៀល សរុប៣ គ្រួសារស្មើ៩០០,០០០ ៛ ហើយរដ្ឋបាលខេត្តកំពង់ចាមក៏បានឧបត្ថម្ភ ជាអង្ករ ២៥គីឡូក្រាម, មី ០១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ និងម៉ាសចំនួន១៥ ម៉ាសផងដែរ។

លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត ក្នុងនាមឯកឧត្តមអភិបាលខេត្ត ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបន្តចូលរួមថែរក្សាសុខភាព ដោយចេះអនាម័យខ្លួនប្រាណជាប្រចាំ ពាក់ម៉ាសលាងដៃនឹងអាល់កុល ឬសាប៊ូ និងបន្តចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យមាននៅក្នុងសហគមន៍យើង៕ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។