ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អាចគ្រប់គ្រងបាន ប៉ុន្តែមិនទាន់បញ្ចប់ទេ

(ភ្នំពេញ) ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្វីត្បិតតែកម្ពុជាយើងគ្រប់គ្រងបានជោគជ័យលើការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មិនទាន់បញ្ចប់ទេ ដែលទាមទារឱ្យយើងត្រូវបន្តមានការប្រុងប្រយ័ត្ន។ សម្ដេចតេជោបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នៅគេហដ្ឋានរបស់លោកនៅក្រុងតាខ្មៅ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅមានសំណាកជាច្រើនទៀតដែលកំពុងតែធ្វើតេស្តមិនទាន់បានលទ្ធផល ហើយមានអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលជាច្រើនទៀតដែលយើងរកមិនទាន់ឃើញផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងប្រទេសដែលបានសហការគ្នាបានល្អក្នុងការទប់ស្កាត់ព្រឹត្តិការណ៍២៨វិច្ឆិកានេះ ក្នុងពេលដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់សម្រាប់ជាតិយើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។