ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខដំណែង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី !

(មណ្ឌលគិរី ៖នាព្រឹកថ្ងៃពុធ ១៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខដំណែង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញារអមសាលាដំបូង លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង ៣ប្រភេទ នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត គណៈអភិបាលក្រង ស្រុក និងមន្រ្តីនៃមន្ទីររ៉ែ និងថាមពលខេត្ត ដែលពិធីនេះប្រព្រឹត្តទៅនៅសាលអគារមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។