ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប តាមរយៈប្រព័ន្ធ (Zoom)

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី៨  ខែធ្នូ  ឆ្នូាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប តាមរយៈប្រព័ន្ធបញ្ជូនសំឡេង និងរូបភាពពីចម្ងាយ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប )។

របៀបវារៈ នៃកិច្ចប្រជុំលើកទី២០ របស់ គ.ជ.អ.ប មានដូចតទៅៈ
១- ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប លើកទី១៩
២- ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងឯកសារស្តីពីផែនការអនុវត្តរយៈពេលប្រាំឆ្នាំ ដំណាក់កាលទី១ (២០២១-២០២២៥)
៣- ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
៤- ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល
៥- ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ
៦- បញ្ហាផ្សេងៗ:
សេចក្តីរាយការណ៍អំពីលទ្ធផលនៃការរៀបចំការពិព៏ណនាមុខតំណែងសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ.៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។