ព័ត៌មានជាតិ

ស្រ្តីអ្នកលក់សម្លៀកបំពាក់តាមអនឡាញម្នាក់ បានធ្វើអត្តឃាតដោយ លេបថ្នាំ រួចចងកបញ្ចប់ជីវិត!

(កំពង់ឆ្នាំង) ៖ ករណីអត្តឃាតនេះបង្ករការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប្រភពខ្លះបានលើកឡើងថា៖ សាច់ញាតិបានប្រាប់ថា ស្រ្តីរងគ្រោះ មានឈ្មោះ ម៉ែន សិរីរ័ត្ន ផេកហ្វេសប៊ុក Ah Roth Bigsize អាយុ៣០ឆ្នាំ បានសម្រេចចិត្តលេបថ្នាំ រួចចងកសម្លាប់ខ្លួនដោយសារមានវិបត្តិក្នុងគ្រួសារ និងបញ្ហាហិរញ្ញវត្ថុ ។

ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ទទួលបានរបាយការណ៍ពីនគរបាលនិងសមត្ថកិច្ចជំនាញនៅឡើយទេ ថាតើមរណភាពរបស់នាងដោយសារអ្វីឱ្យពិតប្រាកដ ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។