ព័ត៌មានជាតិ

គយចល័តតំបន់៦ បង្ក្រាបទំនិញគេចពន្ឋ័ប្រមាណជាង៦០តោនមានទំនិញចាប់ហួយជានំចំណីចម្រុះប្រភេទ និងប្រាំរថយន្តផ្សេងទៀត នៅស្រុកស្វាយអន្ទរ!

(ព្រៃវែង) ៖ កម្លាំងចម្រុះរបស់សមត្ថកិច្ច គយចល័តតំបន់៦ បង្ក្រាបឆែកឆេរទំនិញចាប់ហួយជានំចំណីចម្រុះប្រភេទប្រមាណជាង៦០តោន និងប្រាំរថយន្តផ្សេងទៀត នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា, ឃ្លាំងស្តុកទំនិញមួយកន្លែងនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវកម្លាំងចម្រុះគយចល័តំបន់៦ ចុះឆែកឆេរឃើញទំនិញអត់ពន្ធរាប់សិបតោន និងឡានកំពុងដឹកចូលជាច្រើនគ្រឿងទៀត។

សមត្ថកិច្ចបានបង្ហើបថា, ទំនិញចាប់ហួយជានំចំណីចម្រុះប្រភេទប្រមាណជាង៦០តោន និងប្រាំរថយន្តផ្សេងទៀត ដែលឈ្មួញដឹកមកស្តុកទុកក្នុងឃ្លាំងសម្រាប់ចែកចាយបន្ត ត្រូវបានកម្លាំងចម្រុះគយចល័តតំបន់៦ ដឹកនាំ សម្របសម្រួល នីតិវិធី ដោយលោក តាន់ ប៊ុនលី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រៃវែង និងលោកព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៦ ចុះព័ទ្ធឆែកឆេររកឃើញស្តុកទំនិញចាប់ហួយចម្រុះប្រភេទប្រមាណជាង៦០តោន និងនៅលើរថយន្តធំចំនួនប្រាំគ្រឿងទៀត។

មកទល់ពេលនេះសមត្ថកិច្ច មិនទាន់បញ្ជាក់ថា, ទំនិញគេចពន្ធ មានប៉ុន្មានប្រភេទ នាំចូលតាមច្រកណា ម្ចាស់ទីតាំងឈ្មោះអ្វី ហើយសមត្ថកិច្ចណាខ្លះ ច្រកណាខ្លះ បានជាប់ពាក់ព័ន្ធ នឹងការនាំចូលគេចពន្ធនេះ នៅឡើយទេ ? ហើយឈ្មួញរូបនេះបានបំបាត់ពន្ធនាំចូលយ៉ាងច្រើន របស់ថវិកាជាតិ។

សមត្ថកិច្ចគយ កំពុងដំណើរការនីតិវិធីតាម ច្បាប់ពន្ធគយ ត្រូវពិន័យបង់ជូនរដ្ឋតាមពិនិត្យជាក់ស្តែង ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។